អនុព័ន្ធយោធាកម្ពុជា មកទស្សនានៅសាលាឧត្តមសិក្សាការពារព្រំដែន សាខាទី២
កប.អនឡាញ - នាថ្ងៃទី០៨ ខែមីនា ក្រុមបេសកកម្មអនុព័ន្ធយោធាកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាម បានបំពេញទស្សនកិច្ចការងារនៅសាលាឧត្តមសិក្សាការពារព្រំដែន សាខាទី២ (កងទ័ពការពារព្រំដែនវៀតណាម)។
ក្រុមបេសកកម្មអនុព័ន្ធយោធាកម្ពុជា បានស្តាប់ព័ត៌មានអំពីស្ថានភាព និងលទ្ធផលនៃការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ថ្នាក់ដឹកនាំនៃសាលាឧត្តមសិក្សាការពារព្រំដែនតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សិក្ខាកាមក្នុងការសិក្សា។ សិក្ខាកាមកម្ពុជាបានខិតខំប្រឹងប្រែង ជំនះការលំបាក និងទទួលបានលទ្ធផលល្អក្នុងការសិក្សា។
ក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងសាលាឧត្តមសិក្សាការពារព្រំដែន ដែលបានជួយបណ្តុះបណ្តាលមន្ត្រីសម្រាប់កងទ័ព និងនគរបាលកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានសង្កត់ធ្ងន់ថា សកម្មភាពនេះបានរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាងកងទ័ព និងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ក្រុមបេសកកម្មបានទៅទស្សនាកន្លែងស្នាក់នៅ សម្ភារៈបរិក្ខារបម្រើការអប់រំ និងបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា៕
បកប្រែដោយ Thanh Cong