អនុព័ន្ធការពារជាតិកម្ពុជា អញ្ជើញទស្សនិច្ចការងារនៅសាលានាយទាហានបញ្ជូនសារ
កប.អនឡាញ - នៅព្រឹកថ្ងៃទី៥ ខែមីនានេះ លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា អនុព័ន្ធការពារយោធាកម្ពុជា ប្រចាំប្រទេសវៀតណាម និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចការងារនៅសាលានាយទាហានបញ្ជូនសារ (កងឯកភាពទ័ពជំនាញបញ្ជូនសារ)។
អញ្ជើញចូលរួមមានតំណាងនាយកដ្ឋានទាក់ទងការបរទេស (ក្រសួងការពារប្រទេស); នាយកដ្ឋានហ្វឹកហ្វឺន-សាលា (អគ្គសេនាធិការដ្ឋាន នៃកងទ័ពប្រជាជនវៀតណាម); នាយកដ្ឋានការពារសន្តិសុខយោធា (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម)។
ទទួលស្វាគមន៍គណៈប្រតិភូមានលោកវរសេនីយ៍ឯក Nguyen Nhu Thang នាយករងសាលានាយទាហានហានបញ្ជូនសារ; តំណាងទីភ្នាក់ងារ អង្គភាព និងមេបញ្ជាការកងវរសេនាតូចលេខ១៨សិក្ខាកាមអន្តរជាតិ។
ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Nhu Thang បានជម្រាបជូនលោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា និងគណៈប្រតិភូ អំពីលទ្ធផលនៃការបណ្តុះបណ្តាលនាយទាហាន សិក្ខាកាមយោធាកម្ពុជានៅសាលាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានអះអាងថា សាលានាយទាហានបញ្ជូនសារនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុត ដើម្បីរៀបចំការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាពជូនសិក្ខាកាមយោធាកម្ពុជា ក៏ដូចជានាយទាហានបញ្ជូនសារកម្ពុជា ដែលមកហ្វឹកហ្វឺននាពេលខាងមុខ។
    |
 |
ប្រតិភូទាំងឡាយថតរូបជុំគ្នា |
លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា ថ្លែងអំណរគុណចំពោះសេចក្តីស្រឡាញ់ និងការគាំទ្រដោយស្មោះស្ម័គ្ររបស់កងឯកភាពទ័ពជំនាញបញ្ជូនសារ និងសាលានាយទាហានបញ្ជូនសារជូនចំពោះកងយោធពលខេមរភូមិន្ទ ក្នុងវិស័យអប់រំ បណ្តុះបណ្តាល ជំនួយសម្ភារៈផ្នែកបញ្ជូនសារ ក៏ដូចជាការបញ្ជូនអ្នកជំនាញមកបំប៉ន់ និងផ្ទេរ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍កងកម្លាំងបញ្ជូនសារនៃកងយោធពលខេមរភូមិន្ទ។
ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើខ្លឹមសារមួយចំនួន ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជា; ជូនដំណឹងជាប្រចាំអំពីស្ថានភាព លទ្ធផលសិក្សា ការបណ្តុះបណ្តាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតឡើង...
បន្ទាប់ពីជំនួបនោះ លោឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសាលា។
បកប្រែដោយ Duy Hoan