លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអបអរសាទរចំពោះសមិទ្ធិផលដ៏ ធំធេង និងជាមោទនភាពដែលកម្ពុជាសម្រេចបាន ហើយជឿជាក់ថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជានឹងបន្តទទួលបានជោគជ័យបន្ថែមទៀតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួប លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងសង្កត់ធ្ងន់ថា ការចូលរួមរបស់លោក ប្រាក់ សុខុន បានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃវេទិកា ទន្ទឹមនឹងនោះក៏បង្ហាញពីការគាំទ្ររបស់កម្ពុជាចំពោះវៀតណាម រួមចំណែករឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួប និងបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនថ្នាក់ដឹកនាំវៀតណាម ដោយ​បាន​រៀបចំកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរនាពេលថ្មីៗនេះ និងកិច្ចប្រជុំរវាងប្រមុខគណបក្សទាំងបី ប្រកបដោយ​ជោគជ័យ​។

លោកឧបនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះវៀតណាមក្នុងការរៀបចំវេទិកា AFF លើកទី២ ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងពិភពលោក និងបានបញ្ជាក់ថា លោកនឹងរួមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ធ្វើជាសហប្រធាន នៃកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា នៅកម្ពុជា នៅឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ភាគីទាំងពីររីករាយដែលបានឃើញទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍន៍កាន់តែទូលំទូលាយថែមទៀត។ កិច្ចប្រជុំជាន់ខ្ពស់ នៃគណបក្សទាំងពីរនាពេលថ្មីៗនេះ គឺជាទទួលបានជោគជ័យដ៏ធំធេង ដោយបានកំណត់ទិសដៅថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា និងវៀតណាម-កម្ពុជា-ឡាវ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប្រទេសទាំងបីសម្រេចបានការយល់ដឹងរួមអំពីការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងសារៈសំខាន់នៃការផ្សព្វផ្សាយដល់យុវជនអំពីតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា និងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ដែលផ្តោតលើការពង្រឹងការតភ្ជាប់ ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវសមុទ្រ... ដោយហេតុនេះ បង្កើនភាពស្អិតរមួត ទំនុកចិត្ត និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការពារព្រំដែនគោក និងសមុទ្រ ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លើសពីនេះ ភាគីទាំងពីរបានយកចិត្តទុកដាក់លើការដោះស្រាយការលំបាក និងឧបសគ្គអំពីយន្តការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ ភាគីទាំងពីរសម្របសម្រួលស្វែងរកវិធានការត្រឹមត្រូវ និងសមហេតុផល ដើម្បីដោះស្រាយ ១៦% នៃការបោះបង្គោលព្រំដែនមិនទាន់រួចរាល់ និងកសាងព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីកម្ពុជា យកចិត្តទុកដាក់ដោះស្រាយបញ្ហាឋានៈតាមផ្លូវច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា មានស្ថេរភាពជីវភាពរស់នៅ រួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន និងពង្រឹង​ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

បកប្រែដោយ Thanh Cong