នៅក្នុងកិច្ចពិភាក្សានេះ លោក To Lam ប្រធានរដ្ឋវៀតណាម បានសម្តែងនូវសេចក្តីរីករាយដែល​បានអញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាលើកដំបូងក្នុងតួនាទីថ្មីរបស់ខ្លួន និងបានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាមិត្តជិតស្និតយូរអង្វែងរបស់មេដឹកនាំ និងប្រជាជនវៀតណាម។ 

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា (រូប​ថត៖​ vov.vn)

សម្តែងការសប្បាយរីករាយចំពោះសមិទ្ធិផលអភិវឌ្ឍន៍ជាបន្តបន្ទាប់ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក រួមទាំងរយៈពេលជិតបួនទស្សវត្ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លោកប្រធាន​រដ្ឋមានជំនឿថាក្រោមការគ្រងរាជសម្បត្តិប្រកបដោយព្រះបញ្ញាញាណរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង​គោលនយោបាយរបស់កគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀត ហើយតួនាទីរបស់កម្ពុជាកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងពិភពលោក។

អបអរសាទរចំពោះជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ និងសម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានោះ  លោកប្រធានរដ្ឋបានបញ្ជាក់ថា នេះបង្ហាញពីការជឿទុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាដ៏មានតម្លៃ និងតួនាទីសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពជិតខាង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា (រូប​ថត៖​ vov.vn)

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចពិភាក្សាជាន់ខ្ពស់ (រូប​ថត៖​ vov.vn)

leftcenterrightdel
លោក To Lam ប្រធានរដ្ឋវៀតណាម ថ្លែងនៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (រូប​ថត៖​ vov.vn)

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់ប្រទេសកម្ពុជាក្នុងតួនាទីថ្មី និងអះអាងថា ដំណើរទស្សនកិច្ចរបស់លោក To Lam ប្រធានរដ្ឋវៀតណាម រួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន ជូនពរប្រជាជនវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong នឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើន ជួយប្រទេសវៀតណាមបន្តអភិវឌ្ឍកាន់តែរឹងមាំ ក្លាយជាខឿនសេដ្ឋកិច្ចសំខាន់លើពិភពលោក និងសម្រេចបានគោលដៅឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសដល់ឆ្នាំ២០៣០ ក្នុងឱកាសគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ការអភិវឌ្ឍន៍របស់វៀតណាមក៏នឹងជួយប្រទេសជិតខាងកម្ពុជានិងឡាវអភិវឌ្ឍផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេលថ្មីៗនេះ។ ភាពជឿជាក់ខាងផ្នែកនយោបាយកាន់តែកើនឡើង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែធ្វើទស្សនកិច្ច និងជួបគ្នាជាប្រចាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិបានអភិវឌ្ឍយ៉ាងសំខាន់ និងស៊ីជម្រៅ ហើយក្លាយជាសសរស្តម្ភក្នុងទំនាក់ទំនង។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគកាន់តែមានភាពស្អិតរមួត ដោយមានផលប្រយោជន៍ជាប់ទាក់ទងគ្នា វៀតណាមបន្តជាវិនិយោគិន និងដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដូចជាការអប់រំ វប្បធម៌ ទេសចរណ៍ ... កាន់តែមានភាពសម្បូរបែប។ ជាពិសេស ការផ្លាស់ប្តូរប្រជាជន និងប្រជាជនត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ និងក្នុងទម្រង់ថ្មីជាច្រើន ជាពិសេសរវាងខេត្តដែលមានព្រំដែនរួម។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាកាន់តែរឹងមាំ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការតាមបណ្តាញបក្ស និងរដ្ឋាភិបាល។ មេដឹកនាំទាំងពីរបានឯកភាពថា ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសមួយ ក៏ជាផលប្រយោជន៍របស់ប្រទេសមួយទៀតផងដែរ។

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ចំណងសាមគ្គីភាព និងការលះបង់ជូនចំពោះគ្នាទៅវិញទៅមកក្នុងសម័យតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន ហើយបញ្ជាក់ថានេះជាការពិតមិនអាចប្រកែកបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយ និងការលះបង់របស់វៀតណាម ក្នុងការជួយកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​ជួយ​​ឱ្យប្រទេសកម្ពុជារស់រាន​មាន​ជីវិត​ឡើងវិញ។

ដើម្បីជម្រុញ​ទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែរឹងមាំក្នុងរយៈពេលថ្មី ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងលទ្ធផលនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងបក្សទាំងពីរ ព្រមទាំងបង្កើនជំនួប​រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់លំដាប់ថ្នាក់ តាមគ្រប់បណ្តាញ ជាពិសេសរវាងថ្នាក់ដឹកនាំវ័យក្មេង និងយុវជននៃប្រទេសទាំងពីរ ក៏ដូចជារវាងអ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍៕

បកប្រែដោយ Duy Hoan