ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែកក្កដា បានចេញសេចក្តីប្រកាសថា៖ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជា ណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤៕
តាម vovworld.vn
Type the code from the image