បើតាមលោក Ho Van Ken មេភូមិ Ma Lai Pun ឲ្យដឹងថា គម្រោងទឹកស្អាតរួមជាមួយបន្ទប់ទឹកបានជួយដល់តម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋក្នុងរដូវប្រាំងនេះ។

លោកវរសេនីយ៍ត្រី Nguyen Van Bang - អនុប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Huong Phung បានឲ្យដឹងថា ភូមិសាស្ត្រនៅទីនេះជួបការលំបាកខ្លាំង ហើយប្រភពទឹកធម្មជាតិតែងតែខ្វះខាត ដូច្នេះមិនអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់បណ្តាគ្រួសារនៅភូមិ Malay Pun បានទេ។  អង្គភាពបានសម្របសម្រួល​ជាមួយសម្ព័ន្ធយុវជន Agribank Thai Binh ផ្តល់ថវិកាជួយប្រជាជនកែលំអគុណភាពនៃជីវភាពរស់នៅ។

leftcenterrightdel
 

ក្នុងឱកាសនេះផងដែរ នៅបង្គោលព្រំដែនលេខ៥៩៧ ព្រំដែនវៀតណាម-ឡាវ ប៉ុស្តិ៍ការពារព្រំដែន Huong Phung និងសម្ព័ន្ធយុវជន Agribank Thai Binh បានប្រគល់ជូនគម្រោង “ពន្លឺព្រំដែន” និងអាហារូបករណ៍ចំនួន ២០ ដល់សិស្សានុសិស្សចំនួន ២០ នាក់នៅភូមិ May ស្រុក Se Pon ខេត្ត Savanakhet (ឡាវ) ដែលមានតម្លៃសរុប ២៥ លានដុង។

leftcenterrightdel
 

យោងតាមលោកឧត្តមសេនីយ Nguyen Van Bang ចាប់ពីឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ដោយយល់ថា ជីវភាពរស់នៅរបស់ប្រជាជនភូមិ May ក្នុងប្រទេសឡាវកំពុងជួបការលំបាកជាច្រើន មានទាន់មានបណ្តាញអគ្គីសនីសម្រាប់ប្រព័ន្ធបំភ្លឺ និងផ្ទះសហគមន៍ ប៉ុស្តិ៍ការពារព្រំដែន Huong Phung បានប្រមូលធនធានដោយមានតម្លៃសរុប ១៥០ លានដុងដើម្បីជួយប្រជាជននៃប្រទេសរបស់មិត្ត៕

បកប្រែដោយ Duy Hoan