អញ្ជើញថ្លែងមតិក្នុងពិធីទទួលគណៈប្រតិភូនាថ្ងៃទី ៥ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ) លោកស្រី Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈិម បានអះអាងថា គោលនយោបាយការបរទេសឥតងាករេរបស់វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពកំពូលចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង វៀតណាម-កម្ពុជា។

leftcenterrightdel
លោកស្រី Bui Thi Minh Hoai ទទួលជួបលោក ហ៊ុន ម៉ានី (រូបថត៖ dangcongsan.vn)

លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនដើមកំណើតវៀតណាមរស់នៅប្រកបដោយស្ថិរភាពនៅកម្ពុជា និងជួយឧបត្ថម្ភលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រី Bui Thi Minh Hoai បានស្នើឱ្យគណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃបក្សទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលអនុវត្តឱ្យបានល្អនូវខ្លឹមសារដែលបានព្រមព្រៀងគ្នា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ dangcongsan.vn)

រីឯលោក ហ៊ុន ម៉ានី បានជម្រាបជូនអំពីស្ថានភាពនៅកម្ពុជានាពេលថ្មីៗនេះ។ លោកបានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរវាងគណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃបក្សទាំងពីរ៕

បកប្រែដោយ Thanh Cong