អាស្រ័យហេតុនេះ ក្រុមហ៊ុនលេខ ៧៤ បានពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់កម្មករ-កម្មការិនីជិត ៥០០ នាក់ នៅសាខាកម្ពុជា (ក្រុមហ៊ុនលេខ ៧៤) និងប្រជាជននៅស្រុកអូរយ៉ាដាវ។

leftcenterrightdel
ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យរបស់ក្រុមហ៊ុនលេខ ៧៤ ពិនិត្យសុខភាព ពិគ្រោះសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា

យោងតាមលោកវរសេនីយ៍ឯក  Ha Van Nam ស្រុកអូរយ៉ាដាវ ជាតំបន់លំបាកនៅកម្ពុជា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គណៈកម្មាធិការបក្ស គណៈនាយកក្រុមហ៊ុនលេខ ៧៤ និងសាខាកម្ពុជា បានអនុវត្តសកម្មភាពសន្តិសុខសង្គម និងបង្កើតការងារ បង្កើនប្រាក់ចំណូល និងថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន សាខាកម្ពុជា (ក្រុមហ៊ុនលេខ ៧៤) មានក្រុមផលិតកម្មចំនួន ៣ ដែលទាក់ទាញពលករខ្មែរជិត ២០០ នាក់ ដែលមានប្រាក់ចំណូលស្ថិរភាពជាង ១ លានរៀល/នាក់/ខែ (ស្មើនឹងជាង ៦ លានដុងវៀតណាម)។

លោកវរសេនីយ៍ឯក Ha Van Nam បានសង្កត់ធ្ងន់ថា “សកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងរបស់ក្រុមហ៊ុនលេខ ៧៤ និងសាខាកម្ពុជាបានរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរនិយាយរួម និងអង្គភាពទ័ពលេខ ១៥ ជាមួយអាជ្ញាធរនិងប្រជាជនកម្ពុជាក្នុងតំបន់គម្រោងដែលអង្គភាពឈរជើងនិយាយដោយឡែក។ ជាពិសេស ពង្រឹង “ការជឿទុកចិត្តជាយុទ្ធសាស្ត្រ” ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម-កម្ពុជា” ៕

បកប្រែដោយ Pham Diep