នេះជាសកម្មភាពពង្រីកមនោសញ្ចេតនាប្រពៃណីល្អប្រសើររវាងវៀតណាមនិងឡាវនិយាយរួម និងមនោសញ្ចេតនារវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dien Bien និងបញ្ជាការដ្ឋានយោធាខេត្ត Luang Prabang និយាយដោយឡែក។ ទន្ទឹមនឹងនោះ ជួយកងអនុសេនាធំការពារព្រំដែនលេខ ១៦១ និងកងអនុសេនាធំការពារព្រំដែនលេខ ១៦៣ របស់បញ្ជាការដ្ឋានយោធាខេត្ត Luang Prabang ប្រទេសឡាវមានលក្ខខណ្ឌកាន់តែប្រសើរឡើងក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងការពារព្រំដែន។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dien Bien ប្រគល់សម្ភារបរិក្ខារដល់កងអនុសេនាធំការពារព្រំដែនលេខ ១៦៣

នៅក្នុងពិធីប្រគល់ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ព្រមទាំង ឯកភាពបន្តសហការជម្រុញការអប់រំ ការផ្សព្វផ្សាយ និងចលការប្រជាពលរដ្ឋនៅសងខាងព្រំដែន អំពីការគោរពច្បាប់នៃប្រទេសទាំងពីរ ការគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែន ច្រកទ្វារព្រំដែនគោកវៀតណាម-ឡាវ ពង្រឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh