ការដែលគណនីមួយចំនួនត្រូវបានចាត់ទុកថាមានប្រភពមកពីវៀតណាមនាពេលថ្មីៗនេះបានបញ្ចេញមតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនោះមិនតំណាងឱ្យទស្សនៈរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមនោះឡើយ។ យើងខ្ញុំមិនយល់ព្រមនឹងការបញ្ចេញមតិបែបបង្កហេតុ និងប៉ុនប៉ងបំបែកទំនាក់ទំនងល្អរវាងប្រជាជនវៀតណាម និងកម្ពុជា ហើយវាយប្រហារទៅលើមេដឹកនាំនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូប​ថត៖ vnanet.vn)

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា ស្ថាប័ន​មានសមត្ថកិច្ច​នៃភាគីទាំងពីរមានវិធានការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីជួយប្រជាជន និងជំនាន់ក្រោយនៃប្រទេសទាំងពីរឲ្យយល់យ៉ាងច្បាស់លាស់ និងពេញលេញអំពីទំនាក់ទំនងនេះ ជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងស្មារតីនោះ យើងខ្ញុំជឿជាក់ថា វៀតណាម និងកម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានលើវិស័យជាច្រើន រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ ក៏ដូចជាការស្រាវជ្រាវអំពីផលប៉ះពាល់ឆ្លងព្រំដែននៃគម្រោងនេះ អាស្រ័យលើនេះធានាបាននូវផលប្រយោជន៍របស់ប្រទេសនានា និងប្រជាជនរស់នៅតាមដងទន្លេ ការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

បកប្រែដោយ Duy Hoan