តាមនោះ គណៈកម្មាធិការរៀបចំបានស្នើឲ្យសមាជិកទាំងឡាយពិនិត្យការត្រៀមរៀបចំរួមមាន៖ កៀរគរធុរកិច្ចក្នុង និងក្រៅប្រទេសឲ្យចូលរួមពិព័រណ៍ ការត្រៀមរៀបចំគ្រឿងបរិក្ខារ អគ្គិសនី និងទឹកសម្រាប់បម្រើស្តង់ ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ ផែនការត្រៀមរៀបចំសម្រាប់ពិធីបើកពិព័រណ៍ ការធានាសុវត្ថិភាពចំណីអាហារ សន្តិសុខ និងសណ្តាប់ធ្នាប់។ល។

leftcenterrightdel
រូបថតឧទាហរណ៍ (baoangiang.com.vn)

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ Tinh Bien - An Giang ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៤ នៅមណ្ឌលឧស្សាហកម្ម Xuan To (សង្កាត់ Tinh Bien ទីរួមខេត្ត Tinh Bien ខេត្ត An Giang) ដោយមានស្តង់ ៣០១ ស្តង់ដែលមកពីធុរកិច្ចចំនួន១២១ ក្នុងស្រុក និងមកពីខេត្តតាកែវ ខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) និងខេត្ត Champasak (សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ)។

ពិព័រណ៍នេះគឺជាឱកាសសម្រាប់ធុរកិច្ចបង្ហាញផលិតផលកសិកម្ម ជលផល និងទំនិញប្រើប្រាស់ ទំនិញឧស្សាហកម្ម និងសិប្បកម្ម ផលិតផល OCOP... ដល់ប្រជាជន និងដៃគូក្នុង និងក្រៅប្រទេស៕

បកប្រែដោយ Thuy Anh