តាងនាមកម្មាភិបាល យុទ្ធជននៃនគរបាលខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Bui Xuan Thang បានជូនពរថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

leftcenterrightdel
នគរបាលខេត្ត Binh Phuoc អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាន​ខេត្តត្បូងឃ្មុំ
leftcenterrightdel
ជូនអំណោយ និងជូន​ពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃនគរបាលខេត្តទាំង២ និងនគរបាលខេត្ត Binh Phuoc បានផ្លាស់ប្តូរនិងផ្តល់ព័ត៌មានមួយចំនួនដែល​ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម សន្តិសុខ និងសណ្តាប់ធ្នាប់របស់ខេត្តទាំង៣ រួមទាំងលទ្ធផលលេចធ្លោមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងបទល្មើស និងការសម្របសម្រួល ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរបស់កងកម្លាំងនគរបាលខេត្តទាំងបី។

តំណាងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តទាំងពីរ បានថ្លែងអំណរគុណចំពោះនគរបាលខេត្ត Binh Phuoc ដែលបានអញ្ជើញមកជូនពរឆ្នាំថ្មី ជាមួយគ្នានោះ នាពេលខាងមុខ នឹងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែនរវាងបណ្តាខេត្តជាប់ព្រំដែន៕

បកប្រែដោយ Duy Hoan