លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានដឹកនាំគណៈប្រតិភូទៅជូនពរឆ្នាំថ្មីជូនចំពោះអាជ្ញាធរ និងប្រជាជនស្រុក Dak Song ខេត្ត Dak Nong (វៀតណាម)។

leftcenterrightdel
ថ្នាក់ដឹកនាំស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រគល់អំណោយជូនស្រុក Dak Song ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (រូបថត៖ baodaknong.vn)

លោក សៀក មុន្នី ប្រធានស្រុកអូររាំង បានផ្ញើសារជូនពរឆ្នាំថ្មីជូនចំពោះអាជ្ញាធរ និងប្រជាជនស្រុក Dak Song។ ស្រុកអូររាំង សង្ឃឹមថា ភាគីទាំងពីរនឹងបន្តរឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ អាស្រ័យហេតុនេះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការពារសន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី។

លោក Ngo Duc Trong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Dak Song សង្ឃឹមថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្រុក Dak Song និងស្រុកអូររាំងនិយាយដោយឡែក និងប្រទេសជិតខាងទាំងពីរវៀតណាម-កម្ពុជានិយាយរួមកាន់តែរឹងមាំ និងនិរន្តរភាព។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំស្រុកអូររាំង បានជូនអំណោយ និងអបអរសាទរដល់ថ្នាក់ដឹកនាំ​ និងប្រជាជនស្រុក Dak Song ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៤៕

បកប្រែដោយ Pham Diep