តាងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានជូនពរកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dak Lak និងប្រជាជនវៀតណាម ជួបតែសេចក្តីសុខ សុភមង្គល និងវិបុលភាព ហើយជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ កាន់តែជិតស្និទ្ធ និងរឹងមាំក្នុងឆ្នាំថ្មី។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលដែលកងកម្លាំងទាំងពីរសម្រេចបាននាពេលកន្លងមកនេះ ព្រមទាំង ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្រដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ផ្ដល់ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលកំពុងបំពេញភារកិច្ចនៅតាមព្រំដែនទល់នឹងខេត្ត Dak Lak។

leftcenterrightdel
ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីអបអរសាទរ និងជូនអំណោយដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏សង្ឃឹមដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងបន្តទទួលបានការគាំទ្រពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak។

តាងនាមអង្គភាព លោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak។

លោកមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak ក៏សង្ឃឹមផងដែរថា ក្នុងឆ្នាំ២០២៤ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ ធ្វើបានល្អនូវការគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh