ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី២៩ ខែធ្នូ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីប្រគល់ និងទទួលសម្ភារៈការិយាល័យ ដោយមានតម្លៃសរុប ១០ ម៉ឺនដុល្លារអាមេរិក ដែលរដ្ឋសភាវៀតណាមប្រគល់ជូនព្រឹទ្ធសភាកម្ពុជា។