ក្នុងជំនួបនេះ លោក Truong Quoc Huy ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាកម្ពុជាអំពីសក្ដានុពល ប្រៀបខ្លាំងនិងសមិទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ដក្នុងរយៈពេលកន្លង​មក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ chinhphu.vn)

លោក Truong Quoc Huy សង្កត់ធ្ងន់ថា ខេត្តមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋានបរទេស រួមទាំងកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងកៀងគរធនធានពីបរទេសដើម្បីជំរុញគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្ត ទន្ទឹមនឹងនោះ រួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ នាពេលខាងមុខ ខេត្ត Ha Nam សង្ឃឹមថា នឹងមានឱកាសផ្លាស់ប្តូរព័ត៌មាននិងបង្កើនការយោគយល់គ្នាទៅវិញទៅមកជាមួយបណ្ដាមូលដ្ឋានរបស់កម្ពុជា ដើម្បីសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ពាណិជ្ជកម្ម និងទេសចរណ៍ ...

* នារសៀលថ្ងៃទី ២ ខែធ្នូ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ តបតាមការអញ្ជើញរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម៕

បកប្រែដោយ Thanh Cong