វគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិតសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុង Bac Ninh នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ក្រសួងនគរបាលវៀតណាម បានសហការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងភស្តុភារ របស់នគរបាលប្រជាជនវៀតណាម រៀបចំពិធីបើកវគ្គបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សម្រាប់សិក្ខាកាមដែលជាមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងបំណងអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ បានទទួល និងបំប៉នជំនាញវិជ្ជាជីវៈសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ សម្រាប់សិក្ខាកាមដែលជាមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
|
|
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ cand.com.vn) |
នាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងបង្ការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំខ្លឹមសារ ផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីអនុម័តលើកម្មវិធីបង្រៀន និងរៀបចំឯកសារបង្រៀន ប្រកបដោយគុណភាព បញ្ជូនក្រុមគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ជាក់ស្តែង ដើម្បីចូលរួមក្នុងការបង្រៀនប្រធានបទសំខាន់ៗ។
ក្នុងឱកាសនេះ កម្មវិធីនៃវគ្គបំប៉នក៏មានសកម្មភាពទៅទស្សនា និងស្រាវជ្រាវនៅមូលដ្ឋានមួយចំនួន ដើម្បីជួយសិក្ខាកាមស្វែងយល់អំពីការបំពេញការងារនៅមូលដ្ឋានមួយចំនួន ក៏ដូចជាការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាម៕
បកប្រែដោយ Thanh Cong