ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ លោក Vo Thanh Hung អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមសង្ឃឹមថា នាពេលខាងមុខ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន។

លោក Vo Thanh Hung បានជូនដំណឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២២ នឹងសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក។ ក្រសួងហិរញ្ញវត្ថុវៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការគយ បង្កើតលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធក្នុងទំនាក់ទំនងពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។

leftcenterrightdel
លោក ឡេង ប៉េងឡុង ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn)

លោក ឡេង ប៉េងឡុង ជឿជាក់ថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង។ ពីនោះ ធ្វើឲ្យប្រសើរឡើងនូវជីវភាពនៃប្រជាជន និងនាំមកនូវសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ និងតំបន់។

ដោយអរគុណបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានផ្ដល់ថវិកាចំនួន ២៥ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីសាងសង់អគាររដ្ឋបាលថ្មីនៅឆ្នាំ២០១៧ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា នេះគឺជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលជានិមិត្តសញ្ញាពិសេសនៃមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំង ជឿជាក់ថា នាពេលខាងមុខ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងបន្តជួយគាំទ្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Thanh Cong