leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Ho Le និងកម្លាំងការពារព្រំដែនកម្ពុជា ត្រួតពិនិត្យ និងផ្លាស់ប្តូរព័ត៌មាននៅបង្គោលព្រំដែនលេខ១៧

នេះគឺជាសកម្មភាព សហការយាមល្បាតរវាងភាគីទាំងពីរ ក្នុងគោលបំណងបង្កើនការគ្រប់គ្រង និងការពារព្រំដែនវៀតណាម-កម្ពុជា។

ក្នុងការយាមល្បាតរួមនេះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពនៅតាមតំបន់ព្រំដែន និងបានត្រួតពិនិត្យបង្គោលព្រំដែន និងខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនឹងនោះ ឯកភាពលើខ្លឹមសារ និងវិធីផ្លាស់ប្តូរ និងជូនដំណឹងគ្នាទៅវិញទៅមកអំពីបញ្ហាទាំងឡាយទាក់ទងនឹងអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនរបស់ប្រទេសនីមួយៗ។ ជាពិសេសជំរុញការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់ និងការរត់ពន្ធតាមខ្សែបន្ទាត់ព្រំដែនក្រោមការគ្រប់គ្រងរួមគ្នារបស់ភាគីទាំងពីរ។

ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែន Ho Le បានផ្តល់ស្បៀងអាហារ ថ្នាំពេទ្យ ដែលមានតម្លៃជាង ១២ លានដុង ដល់អង្គភាពរបស់មិត្ត។

បកប្រែដោយ Duy Hoan