លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជួបសន្ទនាជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារប្រទេស នារសៀលថ្ងៃទី១៧ ខែតុលា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសន្ទនា ជាមួយលោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។