leftcenterrightdel
លោកវរសេនីយ៍ឯក Le Quoc Viet និងលោកវរសេនីយ៍ឯក Bun Chan Xi Ha Vong និងលោកវរសេនីយ៍ឯក Uk Sot Thi ចុះហត្ថលេខាលើខ្លឹមសារនៃកម្មវិធី (bienphong.com.vn)

ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជឿជាក់គ្នាទៅវិញទៅមក អង្គភាពទាំងបីបានពិភាក្សានិងឯកភាពលើខ្លឹមសារដើម្បីបំរើកម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកដំបូងថ្នាក់​រដ្ឋមន្ត្រីក្រសួងការពារជាតិនៅខេត្ត Kon Tum ដូចខាងក្រោម៖ កែលំអបង្គោលព្រំដែននៅចំណុចប្រសព្វព្រំដែនវៀតណាម-ឡាវ-កម្ពុជា កសាងបង្គោលដងទង់ជាតិ ៣ ដើម បង្គោលភ្លើងស្រូបពន្លឺព្រះអាទិត្យ ៣​ ដើម ដាំដើមឈើមិត្តភាព ៣ដើម ស្ថាបនាផ្លូវល្បាតរួមនៅចំណុចប្រសព្វព្រំដែន។

ព្រមទាំងជំរុញអ្នកម៉ៅការសង់ផ្ទះវប្បធម៌ជាបន្ទាន់នៅភូមិ Ta ka ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum។ ទន្ទឹមនឹងនោះ សហការជាមួយនាយកដ្ឋានវេជ្ជសាស្ត្រយោធា និងក្រសួងការពារជាតិនៃប្រទេសទាំងបីដើម្បីពិនិត្យ និងចែកថ្នាំពេទ្យ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋវៀតណាម-ឡាវ-កម្ពុជា នៅតាមតំបន់ព្រំដែន។

កម្មវិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ពង្រឹងទំនាក់ទំនងរវាងយោធា អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរវៀត ណាម-ឡាវ-កម្ពុជា; ជួយភាគីនានាឲ្យមានឱកាសផ្លាស់ប្តូរ និងសហប្រតិបត្តិការលើវិស័យការពារជាតិ ការពារព្រំដែន ការផ្លាស់ប្តូរវប្បធម៌ជាតិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងសាមគ្គីភាព សន្តិភាព និងមិត្តភាព៕

បកប្រែដោយ Thanh Cong