leftcenterrightdel
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងមូលដ្ឋានចូលរួម Festival អាវ Ba Ba នៅខេត្ត Hau Giang ភាគខាងត្បូងវៀត​ណាម ឆ្នាំ២០២៣

ក្រោមប្រធានបទ “លើកកំពស់ធនធានផ្ទៃក្នុង ឆ្លៀតយកឱកាស បំផុសសេចក្តីប្រាថ្នាកសាងខេត្ត Hau Giang ឲ្យមានការអភិវឌ្ឍន៍ឆាប់រហ័ស និងនិរន្តរភាព” Festival នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ១ តុលា នៅទីក្រុង Vi Thanh ដែលនេះជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើតខេត្ត Hau Giang។

សារដែល Festival  បញ្ជូនទៅកាន់ទស្សនិកជន និងភ្ញៀវទេសចរគឺការយល់ដឹងអំពីអត្តសញ្ញាណវប្បធម៌នៃតំបន់ទន្លេព្រែកប្រឡាយភាគខាងត្បូងវៀតណាម និងសមិទ្ធិផលដែលប្រជាជនវៀតណាមសម្រេចបានក្នុងវិស័យជាច្រើន៕

បកប្រែដោយ Duy Hoan