អញ្ជើញចូលរួម និងថ្លែងក្នុងពិធីបើកវគ្គ មានលោកវរសេនីយ៍ឯក Chiem Thong Nhat មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៩ និងលោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្ស។

leftcenterrightdel
លោកវរសេនីយ៍ឯក Chiem Thong Nhat ថ្លែងក្នុង​ពិធី​​បើកវគ្គហ្វឹកហ្វឺនបំប៉ន

leftcenterrightdel
ប្រតិភូចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន

leftcenterrightdel
សិក្ខាកាមចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន

ក្នុងរយៈពេល ៣ ខែ សិក្ខាកាមជានាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន ១០០ នាក់នឹងត្រូវបានហ្វឹកហ្វឺនបំប៉នអំពីជំនាញទ័ពពិសេស និងជំនាញយោធាទូទៅមួយចំនួន...

សង្កត់ធ្ងន់ក្នុងពិធីបើក លោកវរសេនីយ៍ឯក Chiem Thong Nhat និងលោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងវៀតណាម និងកម្ពុជា មានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ការហ្វឹកហ្វឺនបំបន់ជូននាយទាហាននៃបញ្ជាការដ្ឋានអង្គរក្ស គឺជាសកម្មភាពជាក់ស្តែង សំដៅរក្សា និងលើកកម្ពស់ប្រពៃណីដ៏ល្អនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា និយាយរួម និងរវាងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ និយាយដោយ​​ឡែក”៕

បកប្រែដោយ Duy Hoan