កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកកម្ពុជាធ្វើការយាមល្បាតរួមលើកទី៧២
កប.អនឡាញ - នៅថ្ងៃទី ២៥ និងទី២៦ ខែកញ្ញា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានធ្វើការយាមល្បាតរួមលើកទី ៧២ នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។
កម្លាំងធ្វើការយាមល្បាត រួមមាន នាវាលេខ ២៦៣ នៃតំបន់លេខ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៤២ នៃមូលដ្ឋានកងទ័ពជើងទឹករាម។
ភាគីទាំងពីរបានអនុវត្តពិធីគោរពគ្នាទៅវិញទៅមក ការហ្វឹកហាត់ផ្តល់ព័ត៌មានតាមទង់ និងការចាំងពន្លឺ។
    |
 |
មូលដ្ឋានកងទ័ពជើងទឹករាម កងទ័ពជើងទឹកកម្ពុជាទទួលស្វាគមន៍ក្រុមបេសកកម្មតំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមនៅកំពង់ផែក្រុងព្រះសីហនុ |
លោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង នាយសេនាធិការតំបន់លេខ៥ កងទ័ពជើងទឹក មេបញ្ជាការនាវាយាមល្បាតនៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានមានប្រសាសន៍ថា៖ ការធ្វើយាមល្បាតរួមលើកទី៧២ បានប្រព្រឹត្តទៅក្នុងស្ថានភាពអាកាសធាតុអាក្រក់។ ទោះបីមានខ្យល់បក់ខ្លាំងក៏ដោយក៏មានការត្រៀមរៀបចំយ៉ាងល្អ និងការសហការគ្នាយ៉ាងជិតស្និទ្ធ កងទ័ពជើងទឹកទាំងពីរបានបញ្ចប់ការយាមល្បាតរួមតាមការគ្រោងទុក ដោយធានានូវសុវត្ថិភាពដាច់ខាត។
សកម្មភាពយាមល្បាតរួមសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ លើកកម្ពស់ការយល់ដឹង ទំនុកចិត្ត និងជំនួយទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ។
បន្ទាប់ពីបញ្ចប់ការយាមល្បាតរួមលើកទី៧២ នាវាលេខ ២៦៣ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច និងផ្លាស់ប្តូរជាមួយកងទ័ពជើងទឹកកម្ពុជា (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកញ្ញា)៕
បកប្រែដោយ Thuy Anh