leftcenterrightdel
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Gia Lai ឧបត្ថម្ភថវិកាដល់នគរបាលខេត្តរតនគិរី

ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ស្មោះត្រង់ ភាគីទាំងពីរបានពិភាក្សា និងជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការគ្រប់គ្រងនិងការពារព្រំដែន; ការបង្ការនិងទប់ស្កាត់ជំងឺ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងការបំពានច្បាប់នាពេលកន្លងមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពមួយចំនួនទាក់ទងនឹងសន្តិសុខព្រំដែន ហើយបានឯកភាពបន្តអនុវត្តបានល្អនូវខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ដាកងកម្លាំង រួមចំណែកកសាងព្រំដែនសន្តិភាព និងមិត្តភាពផងដែរ។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ឧបត្ថម្ភថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិក ដើម្បីឲ្យបណ្ដាអង្គភាពមិត្តកសាងបន្ទាយ និងទិញសម្ភារៈប្រើប្រាស់៕

បកប្រែដោយ Pham Diep