ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល
កប.អនឡាញ - នាថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហូជីមិញ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ (LASES) និងរាជបណ្ឌិត្យសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។
សិក្ខាសាលាបានផ្តោតទៅលើបញ្ហាចំនួន ៣ រួមមាន៖ និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសវៀតណាម ឡាវ និងកម្ពុជា; កាលានុវត្តភាព និងបញ្ហាប្រឈមពីដំណើរការធ្វើបរិវត្តកម្មឌីជីថល ដល់ការជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងបី; ដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម-ឡាវ-កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។
    |
 |
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn) |
យោងតាមអ្នកវិទ្យាសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នាពេលខាងមុខ វៀតណាម ឡាវ និងកម្ពុជា គប្បីមានរបប និងច្បាប់ដែលបំពេញតម្រូវការនៃសម័យសមាហរណកម្មអន្តរជាតិ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ហើយផ្តោតលើការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិ។
ប្រទេសទាំងឡាយត្រូវការគាំទ្រការលើកកម្ពស់សមត្ថភាព និងការប្រកួតប្រជែងរបស់ធុរកិច្ច លើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រធុរកិច្ចចាប់ផ្តើមអាជិវកម្ម ការធ្វើបរិវត្តកម្មឌីជីថល ការកែលម្អបច្ចេកទេស បច្ចេកវិទ្យាផលិតកម្ម ការបណ្តុះបណ្តាល និងបំប៉ន់ធនធានមនុស្ស និងក្រុមសហគ្រិន។
រដ្ឋាភិបាលចាំបាច់ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ធុរកិច្ចធ្វើសមាហរណកម្ម និងចាប់យកនិន្នាការនៃសម័យសេដ្ឋកិច្ចឌីជីថល៕
បកប្រែដោយ Thuy Anh