ថ្លែងក្នុងពិធីនេះ លោក Ngo Van Tuat អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្ពុជា និងវៀតណាម គឺជាប្រទេសទាំងពីរដែលមានសក្តានុពលជាច្រើនលើវិស័យទេសចរណ៍។ នៅក្នុងប្រទេសនីមួយៗ ថ្នាក់ដឹកនាំពីថ្នាក់មជ្ឈិមដល់មូលដ្ឋានមានការយកចិត្តទុកដាក់ដល់វិស័យទេសចរណ៍ ដូច្នេះនាពេលកន្លងមក ផ្នែកទេសចរណ៍មានការរីកចម្រើន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារសម្រាប់ប្រជាពលរដ្ឋ និងវិបុលភាពសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់មូលដ្ឋានដែលមានសក្តានុពលទេសចរណ៍។

leftcenterrightdel
សកម្មភាពជួបជុំ និងស្វែងយល់ពីផលិតផល និងសេវាកម្មទេសចរណ៍សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា (រូបថត៖ vnanet.vn)

លោក Ngo Van Tuat បានសង្កត់ធ្ងន់ថា កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរនិយាយរួម និងរវាងទីក្រុងហូជីមិញ ជាមួយទីក្រុងភ្នំពេញនិយាយដោយឡែក។ លោកសង្ឃឹមថា តាមរយៈកម្មវិធី សហគ្រាស និងប្រជាជនកម្ពុជានឹងផ្សព្វផ្សាយសក្ដានុពល ប្រៀបខ្លាំង និងសេវាកម្មទេសចរណ៍នៅទីក្រុងហូជីមិញ។ ទន្ទឹមនឹងនោះ បើកឱកាសសហប្រតិបត្តិការជាច្រើនសម្រាប់សហគ្រាសនៃភាគីទាំងពីរ តាមរយៈនោះ បង្កើនចំនួនភ្ញៀវទេសចរទ្វេភាគីរវាងវៀតណាម និងកម្ពុជា។

ចំណែកភាគីកម្ពុជាវិញ លោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា មានជំនឿថា កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀត​ណាម-ទីក្រុងហូជីមិញ នៅកម្ពុជានឹងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនឡើងរវាងកម្ពុជា និងវៀតណាមក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញក្រោយ Covid-19។ នៅឆ្នាំនេះ ក្រសួងទេសចរណ៍កម្ពុជានឹងបន្តគាំទ្រ និងសហការក្នុងព្រឹត្តិការណ៍ ITE-HCMC លើកទី ១៧ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ៕

បកប្រែដោយ Thuy Anh