ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មវៀតណាម-កម្ពុជា សម្រេចបាន ៣.៩៧ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងនោះទំហំនៃការនាំចេញពីវៀតណាមទៅកម្ពុជាសម្រេចបាន ២.០៧ ពាន់លានដុល្លារ ធ្លាក់ចុះ ២៣%; ខណៈទំហំ នៃការនាំចូលទំនិញសម្រេចបាន ១,៨៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៣១%។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៣ ក្នុងចំណោមផលិតផលសំខាន់ៗសរុបចំនួន ២៨ ដែលបាននាំចេញទៅកាន់ទីផ្សារនេះ ទំនិញចំនួន ២៤ មុខ បាន​ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលក្នុងនោះទំហំនៃការនាំចេញទូរសព្ទ និងគ្រឿងបន្លាស់បានថយចុះដល់ -៨៤.៤%  តាមពីក្រោយគឺជាផលិតផលកៅស៊ូដែលថយចុះ -៨៤%; បន្លែថយចុះ -៦៧%; វត្ថុធាតុដើមប្លាស្ទិកថយចុះ -៤៦%...

leftcenterrightdel
រូប​ថតឧទាហណ៍ vov.vn

ក្នុងចំណោមទំនិញសំខាន់ៗ វាយនភណ្ឌ ប្រេងឥន្ធនៈ និងសម្ភារៈវាយនភណ្ឌកាត់ដេរ និងស្បែកជើង គឺជាទំនិញចំនួន ៣ ដែលនាំចេញទៅកាន់កម្ពុជា ដែលមានតម្លៃចាប់ពី ១០០ លានដុល្លារអាមេរិកឡើងទៅ។ ទំហំនៃការនាំចេញសរុបនៃទំនិញចំនួនបីពោលខាងលើសម្រេចបាន ៦៩៣ លានដុល្លារអាមេរិក ស្មើនឹង ១៧% នៃតម្លៃនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារនេះ។

ក្នុងនោះ វាយនភណ្ឌមានតម្លៃច្រើនជាងគេជាមួយចំនួន ៣៤៥ លានដុល្លារ បន្ទាប់មកគឺប្រេងសាំង ២២៦ លានដុល្លារ និងវត្ថុធាតុដើមវាយនភណ្ឌ និងស្បែកជើង មានតម្លៃ ១២២ លានដុល្លារ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ កសិផលចំនួន៣ រួមទាំងជលផល  ដែលវៀតណាមបាននាំចេញទៅកាន់កម្ពុជា មានទឹកប្រាក់ ២១.០៧ លានដុល្លារ បន្លែ ៤.៩៥ លានដុល្លារ និងកាហ្វេមានចំនួន ១.៦៧ លានដុល្លារ។

ទាក់ទងនឹងការនាំចូល ទំនិញដែលវៀតណាមនាំចូលមកភាគច្រើនជាផលិតផលកសិកម្ម និងវត្ថុធាតុដើម។ ក្នុងនោះ គ្រាប់ស្វាយចន្ទី គឺជាមុខទំនិញនាំចូលច្រើនជាងគេ ដែលមានទឹកប្រាក់ ៧៥៣ លានដុល្លារអាមេរិក ស្មើនឹង ៥៤៦.៤៦៧ តោននៃគ្រាប់ស្វាយចន្ទី។ បច្ចុប្បន្នកម្ពុជាគឺជាទីផ្សារនាំចូលគ្រាប់ស្វាយចន្ទីធំបំផុតរបស់វៀតណាមដែលមានចំនួន ៥២% ជាបរិមាណ និង ៥៤% ជាតម្លៃ នៃការនាំចូលគ្រាប់ស្វាយចន្ទីក្នុងរយៈពេល ៥ ខែកន្លងទៅ។

ជ័រកៅស៊ូមានតម្លៃនាំចូលធំទីពីរមានទឹកប្រាក់ ២៧៧ លានដុល្លារអាមេរិក ស្មើនឹងបរិមាណ ២៩០ ២៩៩ តោន។

បន្លែ និងផ្លែឈើ ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងទំហំនៃនាំចូល ៣១ លានដុល្លារ។ បន្ទាប់មកទៀតគឺសំណល់ដែកដែលមានទឹកប្រាក់ ២៨ លានដុល្លារ និងក្រណាត់ ២២ លានដុល្លារ…

បកប្រែដោយ Thanh Cong