leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម ទទួលជួបលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (រូបថត៖ vnanet.vn)

លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ដោយវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរណសិរ្សទាំងពីរនៅពេលកន្លងមក លោកស្រីអនុប្រធានរដ្ឋមានបំណងថា រណសិរ្សទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា ដើម្បីពង្រីកតួនាទីនៃរណសិរ្សទាំងពីរក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ជាពិសេសនៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

រណសិរ្សទាំងពីរនឹងបន្តបង្កើនការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីអត្ថន័យ សារៈសំខាន់ និងការទទួលខុសត្រូវរបស់ប្រទេសទាំងពីរក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជម្រាបជូនលោកស្រីអនុប្រធានរដ្ឋអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានាពេលថ្មីៗនេះ លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជន ជាពិសេសកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយប្រជាជនកម្ពុជាក្នុងការតស៊ូ និងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មុននេះ ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន៕

បកប្រែដោយ Thuy Anh