ដំណើរទស្សនកិច្ចការងារនៅប្រទេសវៀតណាម របស់គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងជួបពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; ជួបសម្ដែងការគួរសមជាមួយលោក Do Van Chien លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម;  ជួបសំដែងការគួរសមជាមួយលោក Hau A Lenh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ; និងទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌មួយចំនួននៃទីក្រុងហាណូយ។

leftcenterrightdel
តំណាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជូនផ្កាដល់គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (រូបថត៖ daidoanket.vn)

ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក៏បានចូលរួមសកម្មភាពនានាដូចជា ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Bac Giang; ទៅទស្សនាមណ្ឌលឧស្សាហកម្មខេត្ត Bac Giang; ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Lang Son; ទៅទស្សនាតំបន់មួយចំនួនក្នុងខេត្ត Lang Son។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តែងតែរក្សាបាននូវទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពជាប្រពៃណីល្អប្រសើរ រវាងភាគីទាំងពីរ។ ជាពិសេសនៅឆ្នាំ ២០២២ ដែលជា “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា” និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ភាគីទាំងពីរបានរៀបចំសកម្មភាពសំខាន់ៗសម្រាប់ជ្រោមជ្រែងនឹងព្រឹត្តិការណ៍ខាងលើ ជាពិសេសគឺ ដំណើរទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ របស់លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសន្និសីទអន្តរជាតិស្តីពីការកសាងព្រំដែនរវាងវៀតណាម និងកម្ពុជា ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ លើកទី៦ ឆ្នាំ២០២២ នៅខេត្ត An Giang ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ក្នុងក្របខ័ណ្ឌនៃសន្និសីទខ្សែព្រំដែននៅខេត្ត An Giang ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទដំណាក់កាល ២០២២ - ២០២៥។ នេះជាមូលដ្ឋានសម្រាប់រណសិរ្សវៀតណាម - កម្ពុជា ជំរុញទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh