លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវសេចក្តីរីករាយដែលបានឃើញការអភិវឌ្ឍដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ លោកអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងនិងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងវៀតណាមនិងកម្ពុជា; លោកមានបំណងថា ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន, ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការតភ្ជាប់បណ្ដាញដឹកជញ្ជូន​...​ផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមន៍មិត្តភាពកម្ពុជា- វៀតណាម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  បានសំដែងការសង្ឃឹមថា លោកជំទាវ ម៉ែន សំអន នឹងបន្តជំរុញនិងពង្រីកចលនា “បណ្ដុះពន្លកមិត្តភាព” ដែលបំផុសដោយសមាគមមិត្តភាពទាំងពីរ ទន្ទឹមនឹងនោះពង្រីកលទ្ធផលដែលសម្រេចបានក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាមឆ្នាំ២០២២”, បន្តបង្កើនការអប់រំនិងផ្សព្វផ្សាយដល់ប្រជាជនគ្រប់ស្រទាប់អំពីអត្ថន័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ ជាមួយគ្នានោះ បន្តយកចិត្តទុកដាក់និងគាំទ្រដល់សហគមន៍ជន​ជាតិ​វៀតណាមនៅកម្ពុជា រួមទាំងនីតិវិធីចូលសញ្ជាតិ និងជួយអាណិកជនវៀតណាមមានជីវភាពរស់នៅស្ថិរភាព និងសមាហរណកម្មនៅប្រទេសសាមី ដើរតួនាទីជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ; ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយ​ផលសម្រាប់អ្នកវិនិយោគ និងអាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។

ដោយសំដែងការពេញចិត្ដចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីក្នុងវិស័យអធិការកិច្ច លោកនាយករដ្ឋមន្ត្រី Pham Minh Chinh  មានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ លើកទឹកចិត្ត និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា  និងការបង្ការ ទប់ស្កាត់អំពើពុករលួយ ព្រមទាំងត្រៀមខ្លួនជួយគាំទ្រអធិការកិច្ចរដ្ឋាភិបាលវៀតណាមរៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់មន្ត្រីអធិការកិច្ចកម្ពុជា។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋវៀតណាមដែលបានបង្កើតលក្ខខណ្ឌសម្រាប់ស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ជាពិសេស លោកជំទាវឧបនាយករដ្ឋមន្ត្រីកម្ពុជា ម៉ែន សំអន បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានលះបង់ដើម្បីជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។  លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បញ្ជាក់ថា បើគ្មានជំនួយទាន់ពេលវេលាពីវៀតណាមទេនោះក៏ កម្ពុជាគ្មានដូចសព្វថ្ងៃនេះដែរ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថានឹងបន្តខិតខំប្រឹងប្រែង និងរួមចំណែកក្នុងការកសាង និងពូនជ្រំ ថែរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងថ្មី; ប្រយុទ្ធប្រឆាំងជាមួយកម្លាំងអរិភាពដែលបំបែកបំបាក់ចំណងសាមគ្គីភាពកម្ពុជា-វៀតណាម និងសមិទ្ធិផលបដិវត្តន៍របស់ប្រទេសនីមួយៗ៕

បកប្រែដោយ Thanh Cong