យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ភាគីទាំងពីរនឹងពង្រឹង និងពង្រីកខ្លឹមសារ និងសកម្មភាពជាច្រើន។ ក្នុងនោះ មានការផ្លាស់ប្តូរគណៈប្រតិភូយុវជន និងចូលរួមព្រឹត្តិការណ៍សំខាន់ៗរបស់បក្ស និងរដ្ឋនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Quang Huy និងលោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្ដិការជាមួយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលសម្រាប់ឆ្នាំ ២០២៣-២០២៥ (រូបថត៖ thanhnien.vn)

ភាគីទាំងពីរជួយគ្នាទៅវិញទៅមកក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស សំដៅលើកកំពស់សមត្ថភាពយុវជននៃបក្សទាំងពីរ ជាពិសេសថ្នាក់ដឹកនាំវ័យក្មេង ព្រមទាំងបង្កើនការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍យុវជនក្នុងវិស័យអប់រំ វប្បធម៌ សិល្បៈ កីឡា សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហគ្រិនវ័យក្មេង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនឹងការងារស្ម័គ្រចិត្តក្នុងសហគមន៍។

នៅក្នុងជំនួបនេះ លោក Bui Quang Huy និងលោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលលើកនេះគឺជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" ក្នុងទំនាក់ទំនងរវាងអង្គការយុវជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្ដិការជាមួយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលសម្រាប់ឆ្នាំ ២០២៣-២០២៥ (រូបថត៖ thanhnien.vn)

លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជឿជាក់ថា៖ "កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាច្រកទ្វារបើកទូលាយសម្រាប់ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ អាស្រ័យហេតុនេះធ្វើជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វប្បធម៌ យុវជន អប់រំ សិល្បៈ និងសេដ្ឋកិច្ចរបស់យុវជននិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម"។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ thanhnien.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើតគណៈកម្មាធិការរួមមួយរវាងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដើម្បីរៀបចំផែនការ បង្កើតកម្មវិធី និងត្រួតពិនិត្យការអនុវត្តសកម្មភាពព្រមព្រៀងសហប្រតិបត្ដិការដែលបានចុះហត្ថលេខានៅថ្ងៃនេះ។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា គណៈប្រតិភូមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានចូលជួបសំដែងការគួរសមជា មួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច  អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្ដភាពកម្ពុជា-វៀតណាម៕

បកប្រែដោយ Pham Diep