leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី១១ថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ (រូបថត៖ VNA)

លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅសន្និសីទ។ នៅក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី To Lam មានបំណងចង់បន្តរៀនសូត្របទពិសោធន៍ពីមិត្តភក្តិអន្តរជាតិ ក៏ដូចជាត្រៀមខ្លួនជាស្រេចសហការនិងចែករំលែកបទពិសោធន៍ជាមួយស្ថាប័នប្រតិបត្តិច្បាប់ និងអង្គការអន្តរជាតិនានាដើម្បីរួមគ្នាបង្កើនធនធាន សមត្ថភាពធានាសន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព រួមចំណែករក្សាស្ថិរភាព សន្តិភាពនៅលើពិភពលោក តំបន់និងប្រទេសនីមួយៗផងដែរ។

មុននោះ នាថ្ងៃទី ២៣ ឧសភា លោករដ្ឋមន្ត្រី To Lam បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិគ្រោះយោបល់លើកទី៣ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-រុស្ស៊ី។  លោករដ្ឋមន្ត្រី To Lam បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី គាំទ្ររុស្ស៊ីក្នុងការពង្រីកតួនាទីនៅតំបន់ និងការពង្រឹងទំនាក់ទំនងអាស៊ាន-រុស្ស៊ី; គាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការនានាដែលរុស្ស៊ីមានតួនាទីជាសសរស្តម្ភដ៏សំខាន់ដូចជា សហភាពសេដ្ឋកិច្ច អាស៊ី-អឹរ៉ុប (EAEU) ក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញឈានមុខគេលើពិភពលោក (BRICS) អង្គការសហប្រតិបត្តិការសៀងហៃ (SOC)។ វៀតណាមសន្យាសម្របសម្រួលយ៉ាងសកម្មជាមួយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ដើម្បីរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ដោយប្រកាន់យកប្រជាជនជាមជ្ឈភាព គោលដៅនិងកម្លាំងចលករ៕

តាម vovworld.vn