អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ, អនុប្រធានគណៈកម្មការដឹកនាំនិងជាប្រធានគណៈកម្មការរៀបចំតាំងពិព័រណ៌ រួមទាំងថ្នាក់ដឹកនាំមកពីអង្គភាពកងទ័ពផងដែរ។

អង្គប្រជុំបានប្រកាសសេចក្តីសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកសាងគម្រោងតាំងពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ​២០២៤​​។ ព្រមទាំងសង្កត់ធ្ងន់លើអត្ថន័យ និងភាពចាំបាច់នៃការរៀបចំការតាំងពិព័រណ៌; លើកសំណើផែនការលើពេលវេលា ទីកន្លែង និងទំហំនៃព្រឹត្តិការណ៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងនៅក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើថា ការតាំងពិព័រណ៌ដែលបានប្រារព្ធឡើងនៅប្រទេស​វៀតណាមគប្បីលើកកំពស់គុណសម្បត្តិដែលមានលក្ខណៈការពារជាតិក្នុងប្រជាជនទាំងមូល អប់រំនិងបំប៉នជំនាញវិស័យការពារជាតិនិងសន្តិសុខជូនប្រជាជន មិនត្រឹមតែមានអត្ថន័យការពារជាតិប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ចផងដែរ; ព្រមទាំងលោកបានស្នើដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងការពារជាតិ គួរតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាង និងឆាប់បញ្ចប់គម្រោងតាមកាលវិភាគនិងឆ្លើយតបគោលដៅដែលបានកំណត់។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ការបង្កើតគម្រោងតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ត្រូវផ្សារភ្ជាប់ជាមួយគម្រោងរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ដើម្បីបង្កភាពងាយស្រួលក្នុងការរៀបចំ ក៏ដូចជាការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ។ ការបង្កើតគម្រោងតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ចាំបាច់ត្រូវដកបទពិសោធន៍ពីពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២២; ទន្ទឹមនឹងនោះ ឆាប់បង្កើតគណៈកម្មាធិការរៀបចំការតាំងពិព័រណ៍ កំណត់យ៉ាងច្បាស់អំពីប្រភេទនៃការតាំងពិព័រណ៍ ធ្វើពិពិធកម្មប្រភេទអាវុធ និងផលិតផលដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍៕

បកប្រែដោយ Pham Diep