ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ដំឡើងឋានន្តស័ក្តិថ្នាក់នាយឧត្តមសេនីយ៍
កប.អនឡាញ- នាព្រឹកថ្ងៃទី ២០ ខែមេសា នៅទីស្តីការក្រសួងការពារជាតិ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។
    |
 |
ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ដំឡើងឋានន្តស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (រូបថត៖ Kampuchea Thmey) |
ថ្លែងនៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា "ការបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានសារៈសំខាន់ដ៏ចាំបាច់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេនក្នុងវិស័យការពារជាតិ ស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។
នៅក្នុងរយៈពេល ០៥ ឆ្នាំកន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំអគ្គបញ្ជាការ និងដឹកនាំផ្ទាល់កងទ័ពជើងគោក បានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍអគ្គបញ្ជាការដ្ឋាន និងកងទ័ពជើងគោក សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ មានការរីកចម្រើនប្រែប្រួលគួរឱ្យកត់សម្គាល់ជាអាទិ៍ បានពង្រឹងតួនាទីសមត្ថភាពក្នុងការដឹកនាំ ការគ្រប់គ្រងកម្លាំងប្រកបដោយប្រសិទ្ធភាព ការកសាងអង្គភាព ការហ្វឹកហ្វឺនបណ្តុះបណ្ដាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងលើគ្រប់វិស័យ ឆ្លើយតបទៅនឹងការប្រែប្រួលនៃបច្ចេកវិទ្យាទំនើប និងសភាពការណ៍វិវត្តន៍ថ្មីៗក្នុងក្រៅតំបន់ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលរខមរភូមិន្ទ”។
ក្រៅពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការកោតសរសើរចំពោះនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានខិតខំបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យប្រទេសជាតិមានមោទនកភាព មានសន្តិភាព និងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិដល់ឯកឧត្តម ហ៊ុន ម៉ាណែត ពីថ្នាក់ឧត្តមសេនីយ៍ឯកផ្កាយ ៣ ទៅថ្នាក់នាយឧត្តមសេនីយ៍ ផ្កាយ ៤៕
បកប្រែដោយ Thanh Cong