រឹតចំណងសាមគ្គីភាពរវាងនិស្សិតវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ៩ មេសា គណៈកម្មាធិការប្រជាជនខេត្ត Kon Tum សហការជាមួយសាខាមហាវិទ្យាល័យ Da Nang នៅខេត្ដ Kon Tum និងសមាគមមិត្តភាពវៀតណាម - ឡាវ - កម្ពុជា បានរៀបចំពិធីបុណ្យផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា ក្រោមប្រធានបទ “ពណ៌នៃវប្បធម៌ឥណ្ឌូចិន”។
កម្មវិធីនេះក្នុងគោលបំណងបង្កើតលក្ខខណ្ឌអំណោយផលដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅសាលាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay របស់ប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា។
|
|
និស្សិតមកពីប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា បង្ហាញសំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ "ពណ៌នៃវប្បធម៌ឥណ្ឌូចិន"។ |
តាមរយៈពិធីនេះ និស្សិតឡាវនិងកម្ពុជាឧទ្ទេសនាមនូវវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូននិស្សិតដែលកំពុងសិក្សានៅសាលានិយាយដោយឡែក និងប្រជាជននៅខេត្ដ Kon Tum និយាយរួម។ នេះជាសកម្មភាពប្រចាំឆ្នាំ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតឡាវ កម្ពុជានិងវៀតណាមជួបជុំគ្នា ពូនជ្រំទំនាក់ទំនងមិត្តភាពនិងការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងបីវៀតណាម ឡាវនិងកម្ពុជា។
នៅក្នុងកម្មវិធីនេះ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum និងអង្គភាពទាំងឡាយបានប្រគល់អំណោយ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងបុណ្យចូលឆ្នាំថ្មី Bunpimay ដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅមូលដ្ឋាន។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាលាបានផ្ញើសារជូនពរដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅសាលា ព្រមទាំងសង្ឃឹមថា និស្សិតសទាំងនេះនឹងខិតខំសិក្សាឱ្យអស់ពីសមត្ថភាព និងសម្រេចបានលទ្ធផលខ្ពស់ដើម្បីរួមចំណែកកសាងប្រទេសឲ្យកាន់តែខ្លាំងក្លា៕
បកប្រែដោយ Pham Diep