leftcenterrightdel
លោក Pham Thien Nghia (ស្តាំ) ជូនអំណោយដល់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ (រូប​ថត៖ baodongthap.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តាងនាមគណៈប្រតិភូបានជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនរាជធានីភ្នំពេញ។ លោក Pham Thien Nghia ជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋបាល រាជធានីភ្នំពេញនឹងសម្រេចបានសមិទ្ធិផលលេចធ្លោបន្ថែមទៀត នាំមកនូវជីវភាពរស់នៅដ៏រុងរឿង និងសុភមង្គលជូនប្រជាពលរដ្ឋ ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាតំបន់មួយដែលមានស្ថិរភាពនយោបាយ សង្គម ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស រួមចំណែកក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងស្រស់ស្អាត។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ទំនាក់ទំនងរវាងខេត្ត Dong Thap និងរាជធានីភ្នំពេញកាន់តែរឹតបន្តឹង និងអភិវឌ្ឍន៍ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូខេត្ត Dong Thap ដែលបានអញ្ជើញមកសាកសួរសុខទុក្ខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោក នួន ផារ័ត្ន សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ដោយហេតុនេះ រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីការអភិវឌ្ឍរួមនៃរាជធានីភ្នំពេញ-ខេត្ត Dong Thap ជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរវៀតណាម-កម្ពុជា។

នារសៀលថ្ងៃដដែល គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ។ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអះអាងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត Dong Thap តែងតែអនុវត្តបានល្អនូវគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននៅតាមព្រំដែន។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានអង្គរក្ស នៃ​កង​​យោធពលខេមរភូមិន្ទ និងនគរបាល យោធា និងកងទ័ពការពារព្រំដែនខេត្ត Dong Thap ក្នុងរយៈពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមព្រំដែន រួមចំណែករក្សាស្ថិរភាពស្ថានភាពសន្តិសុខ នៅតំបន់ព្រំដែននៃភាគីទាំងពីរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Pham Thien Nghia បានជូនពរដល់ថ្នាក់ដឹក នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទកម្ពុជា មានសុភមង្គល ក្តីសប្បាយរីករាយ និងទទួលបានជោគជ័យបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចដែលរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។ ប្រសិទ្ធពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងភាគីទាំងពីរនឹងបន្តរក្សា និងលើកកម្ពស់ថែមទៀត។

លោកឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណចំពោះគណៈប្រតិភូខេត្ត Dong Thap ដែលបានមកសួរសុខទុក្ខ និងជូនពរប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកឧត្តមសេនីយ៍ឯក ឌៀងសារុន បានសង្កត់ធ្ងន់ថា ការសម្របសម្រួលរវាងកងកម្លាំងនៅតាមមូលដ្ឋានព្រំដែននាពេលកន្លងមក បានរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្មទំនិញ បង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ…

leftcenterrightdel
គណៈប្រតិភូខេត្ត​ Dong Thap ជូនពរថ្នាក់ដឹកនាំខេត្តព្រៃវែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (រូប​ថត៖ baodongthap.vn)

គួររំលឹកថា លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត  និងសមាជិកនៃគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំខេត្តព្រៃវែង និងអង្គភាពមួយចំនួន៖ សមាគមខ្មែរ-វៀតណាមសាខាខេត្តព្រៃវែង សាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាម និងសមាគមខ្មែរ-វៀតណាមនៅកម្ពុជា។ នៅកន្លែងនីមួយៗ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត  Nghia បានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសក្តានុពលរបស់ខេត្ត Dong Thap។ ជាមួយគ្នានេះ លោកបានជូនពដល់ថ្នាក់ដឹកនាំ កម្មាភិបាល ប្រជាជនក្នុងមូលដ្ឋាន និងអាណិកជនវៀតណាម មានសុខភាពល្អបូរិបូរណ៍ មានសុភមង្គល ទទួលបានជៅគជ័យលើគ្រប់ភារកិច្ចទាំងអស់៕

បកប្រែដោយ Duy Hoan