leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានទទួលជួបលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (រូប​ថត៖​ VGP)

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងក្រសួងទាំងពីរដំណាក់កាល ២០១៧-២០២២។ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីបន្តពូនជ្រុំ និងរក្សាតម្លៃដ៏ល្អក្នុងទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ VGP)

លោក Tran Hong Ha ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹង និងពង្រីកថែមទៀត និងបំពេញតាមការរំពឹងទុក និងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរវាងភាគីទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរមួយចំនួនក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សរវាងស្ថាប័នអប់រំ នៃប្រទេសទាំងពីរ។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការងារវៀតណាម-កម្ពុជាទទួលបានលទ្ធផលល្អ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដំណាក់កាល ២០២២-២០២៧ និងផែនការសកម្មភាព៕

បកប្រែដោយ Thanh Cong