ព្រឹត្ដិការណ៍នេះមានការចូលរួមពីលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា តំណាងអនុព័ន្ធយោធា​វៀតណាម សមាគមខ្មែរ-វៀតណាម អង្គភាពអាជីវកម្ម និងនិស្សិតវៀតណាមប្រមាណ ១៣០ នាក់ ដែលកំពុងសិក្សានៅប្រទេស​នេះ​។

leftcenterrightdel
គណៈកម្មការនិស្សិតទាំងពីរចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការ (រូបថត៖ baonhandan)

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់និស្សិតក្នុងការសិក្សានាប៉ុន្មានឆ្នាំថ្មីៗនេះ។ និស្សិតវៀតណាមក៏រក្សាទំនាក់ទំនងល្អជាមួយនិស្សិតកម្ពុជានិងនិស្សិតបរទេសនៅសាលាផងដែរ។

“លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang និយាយបន្ថែមថា ខ្ញុំសង្ឃឹមថា និស្សិតយើងលើកតម្កើងរូបភាពរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៅក្នុងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការ​រៀនភាសាខ្មែរ និស្សិតត្រូវស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ និងសង្គមរបស់កម្ពុជា ដើម្បីធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិនៅក្នុងកម្មវិធី (រូបថត៖ baonhandan)

ក្នុងឱកាសរំលឹកខួបលើកទី ៩២ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ  គណៈកម្មការនិស្សិតវៀតណាម និងគណៈ​កម្មការនិស្សិតយោធាវៀតណាមនៅកម្ពុជាបានចងសម្ព័ន្ធមេត្រីភាព​។

leftcenterrightdel
តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជាជូនផ្កាអបអរសាទរគណៈកម្មការនិស្សិតទាំង២ (រូបថត៖ baonhandan)

ក្នុងឱកាសនេះ តំណាងស្ថានទូតវៀតណាម និងអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជាបានប្រគល់រង្វាន់ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងសកម្មភាពវប្បធម៌ និងកីឡាដើម្បីអបអរសាទរពិធីបុណ្យធំៗរបស់ប្រទេសវៀតណាមនាពេលកន្លងមក៕

បកប្រែដោយ Pham Diep