លោក Pham Thien Nghia អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលស្គាល់នូវមនោសញ្ចេតនាដែលប្រទេសកម្ពុជានិយាយរួម និងខេត្តទាំងពីរ ព្រៃវែង និងបន្ទាយមានជ័យ និយាយដោយឡែកផ្តល់ជូនចំពោះខេត្ត Dong Thap។

លោក Pham Thien Nghia បានចែករំលែកសមិទ្ធផលដ៏លេចធ្លោមួយចំនួនដែលខេត្ត Dong Thap សម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយបានសង្កត់ធ្ងន់ថា លទ្ធផលខាងលើគឺអាស្រ័យដោយមានការរួមចំណែក និងការគាំទ្រយ៉ាងសកម្មពីប្រទេសជិតខាងកម្ពុជា ដែលតែងតែប្រកៀកស្មាជាមួយខេត្ត Dong Thap ក្នុងសកម្មភាពជាច្រើនដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងការវិនិយោគ។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្តទាំង ៣ ខេត្ត Dong Thap ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baodongthap.vn)

ក្នុងឆ្នាំថ្មីឆ្នាំ ២០២៣ លោក Pham Thien Nghia បានអះអាងថា ខេត្ត Dong Thap ប្តេជ្ញាអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ បន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តទាំងពីរ ព្រៃវែង និងបន្ទាយមានជ័យ លើគ្រប់វិស័យ ជាគោលដៅដ៏សំខាន់មួយ។

ថ្នាក់ដឹកនាំខេត្តទាំងពីរ ព្រៃវែង និងបន្ទាយមានជ័យ បានបញ្ជាក់ថា នឹងបន្តពង្រីកស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្ត Dong Thap ជាពិសេសការដោះដូរទំនិញឆ្លងកាត់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម។

ក្នុងឱកាសចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានជូនពរថ្នាក់ដឹកនាំខេត្ត Dong Thap មានសុខភាពល្អ សុភមង្គល ជោគជ័យលើគ្រប់ភារកិច្ច និងជូនពរទំនាក់ទំនងរវាងខេត្តទាំង ៣ ឲ្យកាន់តែជិតស្និទ្ធ និងស្ថិតស្ថេរជារៀងរហូត៕

បកប្រែដោយ Huyen Trang