តំណាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dak Lak ឱ្យមានសុខភាពល្អបរិបូរ និងបន្តសម្រេចបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៣ និងជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជានិយាយរួម និងរវាងកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី និងខេត្ត Dak Lak និយាយដោយឡែក មាននិរន្តរភាពជារៀងរហូត។ ទន្ទឹមនឹងនោះ ភាគីកម្ពុជាសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងសហការកាន់តែជិតស្និទ្ធថែមទៀតក្នុងការគ្រប់គ្រង ការការពារព្រំដែន និងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន។

leftcenterrightdel
តំណាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak (រូបថត៖ bienphong.com.vn)

តាងនាមអង្គភាព ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាល្អដែលស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជូនចំពោះកងទ័ពការពារព្រំដែនខេត្ត Dak Lak។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងការគ្រប់គ្រង ការការពារព្រំដែន ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងការឆ្លងដែនខុសច្បាប់។ អាស្រ័យហេតុនេះ រួមគ្នាកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang