ក្នុងពិធីនេះ គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ១០០ ចំណែក  ដែលឧបត្ថម្ភដោយក្រុមហ៊ុនមិត្តហ្វូន  ដែលអំណោយនីមួយៗមានតម្លៃប្រមាណ ៥០០ ០០០ ដុង រួមទាំងអង្ករ នំស្ករ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដើម្បីបម្រើតម្រូវការប្រចាំថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នាពេលខាងមុខនេះ។

leftcenterrightdel
គណៈកម្មការរៀបចំប្រគល់អំណោយ ជូន​ប្រជា​ជន​ដើម​កំណើត​វៀត​ណាម (រូប​ថត៖ vnanet.vn)

នេះជាសកម្មភាពនៃកម្មវិធីផ្តល់អំណោយជិត ១០០០ ចំណែក ដែលមានតម្លៃសរុប ២០៧០០ ដុល្លារអាមេរិក (ប្រហែល ៥០០ លានដុង) ដល់គ្រួសារដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាកក្នុងខេត្ត-ក្រុងចំនួន ៨ នៃប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៣ ក្រោមប្រធានបទ “ជួយគាំទ្រប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដោយក្តីសប្បាយ​រីករាយ”៕

បកប្រែដោយ Duy Hoan