leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តទាំងពីរ Binh Phuoc-ក្រចេះ (រូបថត៖ bptv.vn)

នៅក្នុងកិច្ចប្រជុំ អង្គភាពទាំងពីរបានឯកភាពវាយតម្លៃថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សមាគមអតីតយុទ្ធជនខេត្ត Binh Phuoc និងគណៈកម្មការសមាគមអតីតយុទ្ធជនខេត្តក្រចេះតែងតែសហការយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការដែលសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកកសាងសមាគមរឹងមាំនៃមូលដ្ឋាននីមួយៗ។

ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរព័ត៌មានអំពីអដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានទទួលមរណភាពក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិនៅកម្ពុជា តាម​រយៈនោះលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ អង្គភាពទាំងពីរក៏បានឯកភាពអនុវត្តវិធានការសហប្រតិបត្តិការជាច្រើននាពេលខាងមុខ ដែលក្នុងនោះ ផ្តោតលើការផ្សព្វផ្សាយ ការឃោសនា; បង្កើតផែនការសហការគ្នា និងផ្លាស់ប្តូរព័ត៌មានជាទៀងទាត់...៕

បកប្រែដោយ Thanh Cong