leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ baodongthap.vn)

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម តាងនាមបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ ឌៀង សារុន បានជូនរពថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន និងប្រជាជនខេត្ត Dong Thap ទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យថ្មីៗជាច្រើន។

លោកឧត្តមសេនីយ៍ឯក ឌៀង សារុន  ក៏បានជម្រាបជូនអំពីលទ្ធផលវិជ្ជមានមួយចំនួនក្នុងការសម្របសម្រួលធ្វើ​សកម្មភាពដែលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាមនិយាយរួម និងរវាងខេត្ត Dong Thap  និងខេត្តព្រៃវែង និយាយដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនោះ លោករំពឹងថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាននឹងកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម។

leftcenterrightdel
លោក Pham Thien Nghia  អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ (រូប​ថត៖ baodongthap.vn)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap លោក Pham Thien Nghia បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ ដែលបានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីខេត្ត Dong Thap។ ទន្ទឹមនឹងនោះ លោកក៏ជម្រាបជូនព័ត៍មានអំពីលទ្ធផលលេចធ្លោមួយចំនួនលើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំង​បានបង្ហាញពីចំណុចខ្លាំង និងទិសដៅក្នុងការអភិវឌ្ឍន៍ខេត្ត ជាពិសេសការអភិវឌ្ឍ សេដ្ឋកិច្ចតំបន់ព្រំដែនខេត្ត Dong Thap។

លោក Pham Thien Nghia រំពឹងថា បញ្ជាការដ្ឋានអង្គរក្ស  កងយោធពលខេមរភូមិន្ទ នឹងបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌសម្រាប់ខេត្ត Dong Thap និងខេត្តព្រៃវែង បន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន រួមចំណែកលើកកំពស់ទំនាក់ទំងនមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា នាពេលខាងមុខ។

បកប្រែដោយ Thanh Cong