គណៈប្រតិភូកម្ពុជាអញ្ជើញមកជូនពរឆ្នាំថ្មីខេត្ត Long An
កប.អនឡាញ - កាលពីថ្ងៃទី១៣ ខែមករា គណៈប្រតិភូខេត្តស្វាយរៀង ដឹកនាំលោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង ដឹកនាំលោក ហ៊ី ធួក អភិបាលនៃគណៈអភិបាលរងខេត្តព្រៃវែង រួមនឹងសមាជិកគណៈប្រតិភូ បានអញ្ជើញមកជូនពរឆ្នាំថ្មីខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៣។
ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Van Ut ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានជម្រាបជូនថា ឆ្នាំ ២០២២ ទោះបីខេត្តបានទទួលរងនូវផលប៉ះពាល់យ៉ាងធំធេងពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ដោយមានសាមគ្គីភាព ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដើម្បីជំនះពុះពារលើការលំបាក ខេត្ត Long An សម្រេចបាន និងលើសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ អត្រាកំណើនសេដ្ឋកិច្ចសម្រេចបាន ៨.៤៦% ចំណូលថវិការដ្ឋមានជិត ២២.០០០ ពាន់លានដុង; ធានាសន្តិសុខសង្គម; ការការពារនិងសន្តិសុខត្រូវបានរក្សា; ទំនាក់ទំនងខាងក្រៅត្រូវបានពង្រឹង និងពង្រីក កសាង និងរក្សាខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លទ្ធផលនេះត្រូវបានរួមចំណែកដោយទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្តឡុងអាន និងខេត្តជិតខាងទាំងពីរគឺ ស្វាយរៀង និងព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា)។
    |
 |
គណៈប្រតិភូកម្ពុជាអញ្ជើញមកជូនពរឆ្នាំថ្មីខេត្ត Long An (រូបថត៖ baolongan) |
ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Nguyen Van Ut បានផ្ញើសារជូនពរឆ្នាំថ្មីដល់គណៈប្រតិភូ ហើយបានជូនពរថា វៀតណាម និងកម្ពុជា តែងតែរស់នៅក្នុងសុខសន្តិភាព សុភមង្គល វិបុលភាព ជូនពរឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជនវៀតណាម និងកម្ពុជានិយាយរួម និងប្រជាជននៃខេត្តទាំង៣ Long An ស្វាយរៀង និងព្រៃវែង និយាយដោយឡែក កាន់តែអភិវឌ្ឍ និងប្រកបដោយចីរភាព។
តំណាងប្រធានគណៈប្រតិភូខេត្តទាំងពីរ ស្វាយរៀង និងព្រៃវែង បានអបអរសាទរចំពោះលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ Long An ដែលសម្រេចបានក្នុងឆ្នាំ២០២២។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ប្រធានគណៈប្រតិភូទាំងពីរ ខេត្តស្វាយរៀង និងខេត្តព្រៃវែង អបអរសាទរឆ្នាំថ្មី ខេត្ត Long An និងជូនពរខេត្តទាំងបី (Long An ស្វាយរៀង និងព្រៃវែង) កាន់តែមានសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍។
បកប្រែដោយ Duy Hoan