ក្នុងជំនួបនេះ លោក Ngo Minh Chau អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះកម្ពុជា និងរាជធានីភ្នំពេញ ដែលបានចែករំលែក និងជួយឧបត្ថម្ភទីក្រុងហូជីមិញ ក្នុងអំឡុងពេលនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឱកាសនេះ លោក Ngo Minh Chau បានលើកខ្លឹមសារជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមមានទេសចរណ៍ ពាណិជ្ជកម្ម ការពង្រីកគមនាគមន៍តាមផ្លូវទឹក សុខាភិបាល និងការអប់រំ។ លោក Ngo Minh Chau បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងមូលដ្ឋានទាំងពីរនឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជាពិសេសនៅឆ្នាំនេះ គឺជាខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

leftcenterrightdel
តំណាងថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងគណៈប្រតិភូកម្ពុជានៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឯកភាពជាមួយសំណើរបស់លោក Ngo Minh Chau អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យទេសចរណ៍។

លោក ហួត ហៃ បានថ្លែងអំណរគុណចំពោះជំនួយ និងការគាំទ្ររបស់វៀតណាមចំពោះកម្ពុជា ព្រមទាំងជឿជាក់ថា ដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញលើកនេះ នឹងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Huyen Trang