អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២ ធ្នូ នៅរាជធានីភ្នំពេញ ក្នុងឱកាសរំលឹកខួបលើកទី ៤៤ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ ធ្នូ ១៩៧៨ / ២ ធ្នូ ២០២២) ហើយបច្ចុប្បន្ននេះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា បើគ្មានការជួយឧបត្ថម្ភគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមទេនោះ គឺកម្ពុជាមានការលំបាកខ្លាំងក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ កម្ពុជាមិនអាចបំភ្លេចគុណបំណាច់នេះបានទេ។

leftcenterrightdel
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (រូបថត៖ vov.vn)

នាថ្ងៃដដែល ក្នុងសារអបអរសាទរខួបលើកទី ៤៤ នៃការបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា៖ ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា បើកសករាជថ្មី។ ប្រជាជនកម្ពុជាទទួលបានសេរីភាព និងឱកាសកសាងប្រទេសឡើងវិញ៕

បកប្រែដោយ Thanh Cong