កម្មវិធីនេះមានសកម្មភាពដ៏មានអត្ថន័យជាច្រើន រួមមានការប្រគល់ផ្ទះមិត្តភាពដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជូនអំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០ កញ្ចប់  និងសៀវភៅសរសេរចំនួន ១៥០០ ក្បាល ជូនសាលាបឋមសិក្សាកណ្តាលភូមិ និងផ្តល់កង់ចំនួន ១០ គ្រឿង ជូនសិស្សានុសិស្សដែលមានស្ថានភាពលំបាក។ល។

leftcenterrightdel
ពិធីប្រគល់ផ្ទះមិត្តភាពជូនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង (រូបថត៖ nld.com.vn)

ឆ្នាំ ២០២២ ជាឆ្នាំមានសារសំខាន់ពិសេសសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ឆ្នាំ១៩៦៧ / ២៤ មិថុនា ឆ្នាំ២០២២)។

ដើម្បីរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងខេត្ត Long An របស់វៀតណាម និងខេត្តស្វាយរៀង របស់កម្ពុជានិយាយរួម និងរវាងយុវជននៃខេត្តទាំងពីរនិយាយដោយឡែក កម្មវិធីនេះជាឱកាសសម្រាប់សមាជិកសហព័ន្ធយុវជន និងយុវជនខេត្ត Long An និងខេត្តស្វាយរៀងជួបប្រាស្រ័យ ព្រមទាំងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក តាមរយៈសកម្មភាពផ្លាស់ប្តូរ និងទស្សនា ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសនីមួយៗ ក្នុងការងារអន្តរជាតិយុវជន៕

បកប្រែដោយ Huyen Trang