អញ្ជើញចូលរួមមាន លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសវៀតណាម លោកវរសេនីយ៍ឯក រ៉ែម កាន់ នាយការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម មន្ត្រីស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។

leftcenterrightdel
ព្រះមហាថេរៈ Thich Kim Tue សូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ

ក្នុងជំនួបនោះ ព្រះមហាថេរៈ Thich Kim Tue ព្រះចៅអធិការវត្តខ្មែរ បានរំលឹកឡើងវិញនូវអត្ថន័យដ៏ថ្លៃថ្លានៃពិធីសែនដូនតារបស់ប្រជាជនខ្មែរ ជាពិសេសប្រពៃណី “ផឹកទឹក នឹកប្រភព” តបស្នងសងគុណដល់មាតាបិតា។ បន្ទាប់ពីរៀបចំរួច ព្រះមហាថេរៈ Thich Kim Tue បានសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្ដីចំរើនសម្រាប់ពុទ្ធបរិស័ទ ដែលជាមន្ត្រីនៃស្ថានទូតកម្ពុជា សមាជិកនៃសមាគមជនខ្មែរនៅវៀតណាម និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហាណូយ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងហាណូយក៏បានធ្វើពិធីបុណ្យ ភ្ជុំបិណ្ឌ ដែលជាពិធីកម្មជំនឿនៃពិធីបុណ្យសែនដូនតា៕

បកប្រែដោយ Thanh Cong