អតីតមេដឹកនាំខ្មែរក្រហមត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត
កប.អនឡាញ - នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ លោក ខៀវ សំផន មានវ័យ ៩១ ឆ្នាំ ជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចុងក្រោយតែម្នាក់គត់ដែលនៅរស់រានមានជីវិត ហើយត្រូវប្រឈមនឹងសវនាការរបស់សាលាក្តីខ្មែរក្រហមចុងក្រោយគេ។
    |
 |
លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហម (រូបថត៖ vnanet.vn) |
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម បានប្រកាសសាលដីកាជុំវិញបណ្តឹងសារទុក្ខអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ក្នុងសំណុំរឿង ០០២/០២ ដោយបន្តរក្សាការដាក់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតដដែលលើខណៈជនជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងសង្គ្រាមក្នុងរបបដែលលោកបានដឹកនាំ។
សាលាក្តីខ្មែរក្រហមបានបដិសេធបណ្ដឹងសារទុករបស់ជនជាប់ចោទ ខៀវ សំផន ដែលពាក់ព័ន្ធទៅនឹងសំណុំរឿង ០០២/០២ និងពិនិត្យពិចារណាសំណុំរឿង ហើយសម្រេចចិត្ដបន្តរក្សាការដាក់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល។
លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ គឺជាជនជាប់ចោទចុងក្រោយ តែម្នាក់គត់ដែលនៅរស់រានមានជីវិត ខណៈដែលអតីតមេដឹកនាំសំខាន់ៗក្រោម “របបកម្ពុជាប្រជាធិបតេយ្យ” បានទទួលមរណភាពក្នុងដំណើរការកាត់ក្តី៕
បកប្រែដោយ Pham Diep